នាថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលសមាគមកាហ្វេកម្ពុជា បានចាប់ផ្ដើមការប្រជុំលើកដំបូងរបស់ខ្លួន លើរបៀបវារៈ៖
-
បង្ហាញសេចក្តីសម្រេចរបស់សមាគមកាហ្វេកម្ពុជា។
-
លក្ខខណ្ឌក្នុងការបញ្ចូលសមាជិកភាព។
-
ពិភាក្សាពីតម្លៃចូលជាសមាជិកភាព និងអត្ថប្រយោជន៍។
-
គោលដៅដែលត្រូវសម្រេច។
-
ផែនការសកម្មភាពប្រចាំខែ និងឆ្នាំ។
-
ប្រភពចំណូលរបស់សមាគម។
សមាគមកាហ្វេកម្ពុជា មានគោលបំណងសំខាន់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍឧស្សាហកម្មកាហ្វេក្នុងស្រុក ទាំងការដាំដុះ ការកែច្នៃ និងទីផ្សារ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា។
សូមរំលឹកដែរថា សមាគមកាហ្វេកម្ពុជា ទទួលបានការចុះបញ្ជីជាផ្លូវការតាមរយៈ ប្រកាសលេខ ៦៧៦៧ ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ